Labels

Report Abuse

Skip to main content

តើអ្នកកំពុងខូចចិត្តរឿងស្នេហាមែនទេ?

តើអ្នកកំពុងខូចចិត្តរឿងស្នេហាមែនទេ?

មនុស្សយើងមិនថាស្រីឬប្រុសតែងតែមានស្នេហា វាជារឿងធម្មជាតិដែលមិនមាននរណាម្នាក់ជៀសផុតឡើយ។មានភាគតិចបំផុតដែលមិនធ្លាប់ជួប
ការឈឺចាប់ឬសឹងតែគ្មាន។បទចម្រៀងឬខ្សែភាពយន្តដែលអ្នកនិពន្ធតែងឡើងសុទ្ធតែកើតចេញ
ពីខ្សែរជីវិតពិតទាំងអស់​។នៅពេលដែលបាត់បង់ស្នេហា យើងយល់ថាពិភពលោកនេះហាក់គ្នានពន្លឺ គ្មានភាពស្រស់បំព្រង មានតែភាពអាប់អួរ ជីវិតជូរចត់ រស់នៅពិបាកជាងស្លាប់ ឈឹហួសថ្លែងមិនដឹងថារាយរ៉ាប់យ៉ាងណាឱ្យអ្នកដទៃយល់។មានតែអ្នកដែលធ្លាប់ឈឹចាប់ប៉ុណ្ណោះ
ដែលយល់ពីអារម្មណ៍មួយនេះ។មិនថាយើងត្រូវគេក្បត់ឬយើងបង្ខំចិត្តចាកចេញពីគេ មនុស្សទាំងពីរនេះគឺបាត់បង់ដូចគ្នា គេបាត់បង់យើង យើងបាត់បង់គេ, ប៉ុន្តែរសជាតិនៃការឈឹចាប់ខុសគ្នា។បងៗប្អូនៗស្រីៗដែលត្រូវគេបោះបង់ចោល ហើយគេទៅមានថ្មី, មានអារម្មណ៍ថាឈឺហួសនឹងពិពណ៌នា ហាស្លាក់ខ្ជាក់ស្លែង ណាមួយសម្ពាធផ្លូវចិត្តណាមួយសម្ពាធសង្គម។ រឿងពិតក្នុងសង្គមបច្ចុប្បន្ន, ចាំតែតិះទានមនុស្សស្រីប៉ុណ្ណោះ នៅពេលដែលមនុស្សប្រុសបោះបង់មនុស្សស្រី សង្គមមើលមិនឃើញពីចំណុចខុសឆ្គងរបស់មនុស្សប្រុសនោះទេ តែបែជាតិះទានមនុស្សស្រី មកពីស្រីមិនកើតបានគេទាត់ចោល។រីឯសម្ពាធផ្លូវចិត្ត ធ្លាប់តែមានមនុស្សម្នាក់ដែលខ្វាយខ្វល់ពីយើងហើយប្រែក្លាយជាអ្នកទទៃទៅថែអ្នកផ្សេង សួរថាឈឺទេ?
មិនមានរូបមន្តណាដែលអាចឱ្យយើងកាត់ចិត្តបានរហ័សនុះទេ!ចិត្តមនុស្សមិនមែនដុំថ្មឬគល់ឈើនុះទេដែលមិនចេះឈឺ។ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃអាចបក
ស្រាយអ្វីគ្រប់យ៉ាងបាន។ស្រឡាញ់ខ្លាំងការឈឺចាប់កាន់តែខ្លាំងត្រូវការរយៈពេលយូរ។
រឿងដែលយើងអាចធ្វើបាន, បំណាច់នឹងបែកគ្នាយើយគឺត្រូវជជែកគ្នាឱ្យច្បាស់ ហើយទទួលស្លាល់ការពិត។ជៀសវាងការនៅម្នាក់ឯង ការមិនព្រមចេញក្រៅមិនជួបមុខនរណា ធ្វើឱ្យការឈឺចាប់កាន់តែខ្លាំង។បើជៀសបានកុំរក្សាទំនាក់ទំនងឬរូបថតចាស់ៗទុកអី វាគ្មានន័យតែធ្វើឱ្យយើងកាន់តែឈឺ។ យើងអាចរកការងារសង្គមធ្វើ ការជួយដល់សង្គមវាអាចឱ្យយើងជួបមនុស្សថ្មីៗ រឿងរ៉ាវថ្មីៗ អាចឱ្យយើងដឹងថាទោះបីមានមនុស្សម្នាក់មិនត្រូវការយើង តែនៅមានមនុស្សជាច្រើនត្រូវការយើង ទោះបីជាមិនមែនរូបភាពស្នេហាស្រីប្រុសក៏ដោយ តែអាចឱ្យយើងសប្បាយចិត្តពេលដែលយើងបានជួយសង្គម។
 
Thank you everyone comes to my blog. Here, we share about insurance, account receivable, novel, love matter and entertainment.

Comments

Post a Comment