Labels

Report Abuse

Skip to main content

ស្នេហា

គួរបន្តឬគួរកាត់ចិត្តនៅពេលដែលមិត្តប្រុសរបស់អ្នកនិយាយថាគាត់ស្រឡាញ់អ្នក

ប៉ុន្តែគាត់មិនអាចរៀបការជាមួយអ្នកបានទេពីព្រោះគ្រួសាររបស់គាត់រៀបចំអាពាហ៍ពិពាហ៍អោយគាត់

រឿងរ៉ាវពិតរបស់នារីម្នាក់ត្រូវបានចែករំលែកព្រោះនាងមិនដឹងថាត្រូវបន្តយ៉ាងណាពេលនេះចិត្តកំពុង

ខ្ទិចខ្ទាំគ្មានសល់នៅពេលដែលបុរសដែលនាងស្រឡាញ់សង្ឃឹមថានឹងសាងអនាគតជាមួយគ្នាមកប្រាប់

នាងបែបនេះ។ ជាសង្សារនឹងគ្នាសុខៗ ស្រាប់តែមិនរវល់នឹងការផ្ញើរសារ ការខលរបស់នាង ហើយប្រាប់នាងថា កុំស្រឡាញ់គាត់ឬនឹកគាត់ខ្លាំងពេក ហើយកុំធ្វើបាបខ្លួនឯងប្រសិនបើនៅថ្ងៃអនាគតមិនបានជួបគ្នា​, បងស្រឡាញ់អូនណាស់ប៉ុន្តែបងមិនអាចរៀបការជាមួយអូនបានទេព្រោះគ្រួសាររបស់បងមិនយល់ស្របនឹងទំនាក់ទំនងរបស់យើងហើយរៀបចំអោយបងរៀបការជាមួយនារីដែលពួកគាត់ជ្រើសរើស។សង្ឃឹមថាអូននឹងយល់ បងមិនអាចធ្វើជាកូនអកត្តញ្ញូបានទេ។

ចម្លើយរបស់រឿងរ៉ាវនេះ គួរតែកាត់ចិត្ត កុំតស៊ូជាមួយគាត់ទៀតអី ព្រោះគាត់បានសម្រេចចិត្តតាមគ្រួសាររៀបចំហើយ គាត់មិនបានសម្រេចចិត្តជ្រើសយកយើងទេ។

មានពាក្យជាច្រើនដែលគាត់និងក្រុមគ្រួសារគាត់សម្រេចចិត្តមិនជ្រើសយកយើង តែមានហេតុផលតែមួយគត់គឺក្រុមគ្រួសាររបស់គាត់គិតថានារីម្នាក់នោះសក្តិសមនឹងកូនប្រុសរបស់គាត់ជាងយើងដូចជាឋានះគ្រួសារ ទ្រព្យសម្បតិ្ត រូបសម្រស់ជាដើម។ នៃខៈណៈពេលដែលពួកគាត់សម្រេបចិត្តបែបនោះ យើងត្រូវសួរខ្លួនឯងថាតើត្រូវឈឺចាប់នឹងការមើលមិនឃើញតម្លៃរបស់យើង យើងមិនក្រោកឈរធ្វើអ្វីសោះ ឬយើងត្រួវក្រោកឈរធ្វើអោយពួកគាត់ឃើញថា ពួកគាត់គិតខុស ចោលដុំពេជ្រស្រវ៉ាដុំថ្ម។ចម្លើយស្ថិតនៅត្រង់ខ្លួនរបស់យើង ថាតើយើងចង់ក្លាយជាពេជ្រឬដុំថ្ម?
Thank you everyone comes to my blog. Here, we share about insurance, account receivable, novel, love matter and entertainment.

Comments